​កម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៩រូបចូលរួមប្រកួតកីឡាជឺជិតស៊ូជើងឯកអាស៊ីនៅហ្សកដានី

កាលពីល្ងាចថ្ងៃទី២០ ខែឧសភាម្សិលមិញ ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា ​ និងអត្តពលិកសរុប ៩រូប បានចាកចេញពីមាតុភូមិ ដើម្បីទៅចូលរួមការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើង​ឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Champions​hip​)​​ ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី ចាប់ពីថ្ងៃទី២២-២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

​ក្នុងនោះកីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតជើងឯកអាស៊ីខាងលើ រួមមានកីឡាករ ៣រូប (កីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា) និងកីឡាការិនី ៣រូប (កីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា ក្រោមការដឹកនាំរបស់លោក សំអុន បូរមី ជាប្រធានប្រតិភូ និងមានលោក Jasper Martijn Pass ជាគ្រូប​ង្វឹក។

សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម៕

Written by 

Related posts

Leave a Comment