សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញតារាងចំណាត់ថ្នាក់ផ្លូវការសម្រាប់លីគរបស់សហព័ន្ធសមាជិកទាំង៤៧របស់ខ្លួន ខណៈលីគកំពូលកម្ពុជា ឈរនៅលេខ២៣ក្នុងទ្វីបអាស៊ី។
ការធ្វើឲ្យលីគកំពូលកម្ពុជា បញ្ចប់នៅចំណាត់ថ្នាក់លេខ២៣ក្នុងទ្វីបអាស៊ីដោយសារតែការប្រកួតដ៏ល្អរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង(ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League) រួមទាំងលេខ១០ក្នុងតំបន់អាស៊ីខាងកើត និងលេខ៦ក្នុងសហព័ន្ធបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍៕




