សាខាកាកបាទក្រហមកម្ពុជានាំយកអំណោយជូនប្រជាពលរដ្ឋ២គ្រួសារដែលមានជីវភាពខ្វះខាត ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានជូនអំណោយមនុស្សធម៌របស់សាខាខេត្ត ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២គ្រួសារ មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

 លោក ឌឹម ណាត នាយកសាខាខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ២គ្រួសារនេះបានអញ្ជើញមកដល់ទីស្នាក់ការសាខាផ្ទាល់ ដោយមានសមាជិកគ្រួសារមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

លោកបានបញ្ជាក់ទៀតថា នេះជាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

Written by 

Related posts

Leave a Comment