ក្រសួងទេសចរណ៍ ជំរុញរៀបចំវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ភ្នំគូលែន ខេត្តសៀមរាប សំដៅទាក់ទាញទេសចរ អភិរក្សធនធានវប្បធម៌-ធម្មជាតិ លើកកម្ពស់សេវាកម្ម និងបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នីផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ង៉ូវ សេងកាក់ អភិនបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងអនុសាសន៍គន្លឹះៗពីភាគីពាក់ព័ន្ធសំដៅរៀបចំវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តមភ្នំគូលែន (អតីតដែនដីរាជធានីបុរាណ “មហិន្ទ្របពត៌”) ខេត្តសៀមរាប ដោយមានការចូលរួមពីអន្តរនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត សមាជិក សមាជិការនៃគណ:កម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មន្ទីរពាក់ព័ន្ធនានា មន្ត្រីឧទ្យានុរក្សព្រះជ័យនរោត្តមភ្នំគូលែន នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងរដ្ឋបាលស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកវ៉ារិន និងតំណាងក្រុមហ៊ុននគរគោកធ្លក សរុបប្រមាណ ៥០រូប។

ក្រោយកិច្ចប្រជុំចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសបានចុះសិក្សានៅលើទីតាំងជាក់ស្តែង ប្រមូលទិន្នន័យ និងស្វែងរកបញ្ហាប្រឈមក្នុងការអភិវឌ្ឍទេសចរណ៍ សម្រាប់រៀបចំឯកសារទស្សនទានស្តីពីវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តមភ្នំគូលែន(អតីតដែនដីរាជធានីបុរាណ “មហិន្ទ្របពត៌”) នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរួមមាន៖ ១) សួនកេសរកូល សុខ អាន ២) ពើងតាខុ(ពើងជ្រួញ) ៣) ទឹកធ្លាក់ភ្នំគូលែន ៤) ស្ទឹងលិង្គ ១០០០ ៥) ព្រះអង្គធំ ៦) ស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ៧) រមណីយដ្ឋានធីស័ក្តិ ៨) ទីតាំងថ្មដាប់ ៩) ទីតាំងបោះជំរំបេងមាលា ១០) ពើង ៧៥ ឬ Camps International site ១១) ភូមិខ្លាឃ្មុំ ១២) ប្រាសាទខ្លាឃ្មុំ ១២) ប្រាសាទក្រហម ១៣) សហគមន៍ទេសចរណ៍ពពេល ១៤) ពើងត្បាល់ ១៥) ប្រាសាទអារាមរោងចិន ១៦) ប្រាសាទអរផ្អុង ១៧) វត្តព្រះកាល ១៨) ល្អាងប្រចៀវ ១៩) ស្រះដំរី ២០) ប្រាសាទដំរីក្រាប ២១) សហគមន៍ទេសចរណ៍ព្រៃធំអន្លង់ធំ ២២) ជួបប្រជុំជាមួយតំណាងក្រុមហ៊ុននគរគោកធ្លក ២៣) ជួបប្រជុំជាមួយអាជ្ញាធរដែនដី និងបងប្អូនប្រជាសហគមន៍ប្រកបរបររកស៊ីលើវិស័យទេសចរណ៍៕

Written by 

Related posts

Leave a Comment