ជំនួបរវាង Barca និង Espanyol យប់មិញ ​ អ្នកគាំទ្រចំនួន ១៣នាក់បានរងរបួស

ជំនួបរវាងក្រុម FC Barcelona និង Espanyol កាលពី​យប់មិញ​មានអ្នកគាំទ្រចំនួន ១៣នាក់បានរងរបួស នៅពេលរថយន្តបានបុកចូលហ្វូងអ្នកគាំទ្រនៅខាងក្រៅកីឡដ្ឋាន​ ខណៈការប្រកួតត្រូវពន្យារពេលជាច្រើននាទីផងដែរ នៅឯដើមវគ្គទី១។ ទោះបែបនេះក្ដីក្រុមអ្នកមានបុណ្យបានឆ្លងជើងឯកលីគកំពូលអេស្ប៉ាញ La Liga តាមរយៈយកឈ្នះគូប្រជែង Espanyol ២ទល់នឹង០។

បើយោងតាមមន្រ្តីប៉ូលីសប្រចាំទីក្រុង Barcelona បានឱ្យដឹងថា អ្នករងរបួស ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បើទោះបីជាពុំស្ថិតក្នុងសា្ថនភាពធ្ងន់ធ្ងរក៏ដោយ។ ប៉ូលីស​បានបន្ថែមថា អ្នកបើកបររថយន្តត្រូវបានចាប់ខ្លួន ក្នុងការបង្ករបួសស្នាម ដែលដំបូងឡើយរថយន្តនេះត្រូវបានគេប្រទះឃើញឈប់នៅខាងក្រៅកីឡដ្ឋាន ដែលត្រូវហ៊ុំព័ទ្ធដោយអ្នកគាំទ្រ មុនពេលបើកបុកហ្វូងអ្នកគាំទ្របែបនេះ៕

Written by 

Related posts

Leave a Comment