ថៃ ចាប់​ខ្លួន​មនុស្ស ១៧​នាក់​ ក្រោយរកឃើញថាសង់អគារកម្ពស់ ៣០ជាន់ មិនធន់ស្វិត អំឡុងរញ្ជួយដី

តុលាការក្នុងប្រទេសថៃ បានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧ នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការដ្ឋានអគារខ្ពស់មួយកន្លែងដែលដួលរលំ អំឡុងគ្រោះរញ្ជួយដី កាលពីខែមីនា។

អគារកម្ពស់ ៣០ជាន់មួយ ដែលត្រូវបានសាងសង់សម្រាប់ធ្វើជាការិយាល័យសវនកម្មរដ្ឋ ត្រូវបានដួលរលំ នៅពេលដែលទីក្រុងបាងកក ជួបគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ ដែលទទួលរងបន្តពីប្រទេសមីយ៉ាន់ម៉ា។

អាជ្ញាធរ បានឲ្យដឹងថា មានការរកឃើញសាកសពចំនួន ៨៩ នាក់ពីគំនរបាក់បែក ខណដែល ៧ នាក់ នៅមិនទាន់រាប់បញ្ចូល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប៉ូលីស កំពុងស៊ើបអង្កេតមូលហេតុនៃការដួលរលំអគារ ៣០ជាន់នេះ ដោយត្រូវចាប់ខ្លួនមនុស្ស ១៧នាក់ ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារ មិនស្តង់ដារ។

គួរបញ្ជាក់ថា ប្រទេសថៃ បានជួបគ្រោះរញ្ជួយដីដ៏សាហាវ និងកម្រមួយ កាលពីខែមីនា ដោយបាក់រលំអគាររាប់រយខ្នង និងសម្លាប់មនុស្ស ក៏ដូចជារងរបួស៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment