ក្រុមហ៊ុនលីគកម្ពុជា បានប្រកាសនៅព្រឹកនេះថា ពិធីបិទការប្រកួត បំពាក់មេដាយ និងប្រគល់ពាន ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៤/២៥ នឹងធ្វើឡើងនៅកីឡដ្ឋាន ស្វាយរៀង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ។
សម្រាប់ការប្រកួតចុងក្រោយនៃការជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ (សប្តាហ៍ទី៣២)គឺ ព្រះខ័នរាជស្វាយរៀង ទទួលក្រុមភ្ញៀវភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង១៨៖០០នាទីល្ងាចនេះ៕
