លោក Vladimir Putin បានគេចវេះការជួបទល់មុខជាមួយ លោក Volodymyr Zelenskyy នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ ដែលបញ្ជូនគណៈប្រតិភូទៅកិច្ចពិភាក្សាសន្តិភាពដែលបានគ្រោងទុកជំនួសវិញ។

កិច្ចចរចាដោយផ្ទាល់នៅទួរគីនេះ ជាលើកដំបូងរវាងលោក Putin និងលោក Zelensky ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ប៉ុន្តែក្តីសង្ឃឹមនេះ មិនអាចកើតឡើងទេ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានលើកឡើងដែរថា ជំនួបនេះ ក្រុងវ៉ាស៊ីនតោន មិនសង្ឃឹមតាំងពីដំបូងមកម្ល៉េះ។
ជំនួបនៅទួរគីយ៉េនេះ រុស្ស៊ី បានបញ្ជូនគណៈប្រតិភូសំខាន់ៗទៅចូលរួម តែមិនមានវត្តមានរបស់លោក Putin នោះទេ ខណពិភពលោក កំពុងរង់ចាំមើលការជួបទល់មុខរវាងលោក និងលោក Zelensky ៕

ដោយ៖ ពេជ្រ