ខេត្តរតនគិរី÷ ផ្លែទុរេនលក់ពាសពេញនៅកណ្តាលក្រុងបានលុង ខណៈផ្លែទុរេននៅតាមចម្ការក្នុងខេត្តរតនគីរី មិនទាន់បានបេះមកលក់នៅលើទីផ្សារនោះទេ។

អាជីវករមួយចំនួនបានដាក់តាំងលក់ផ្លែទុរេនតាមរ៉ឺម៉កម៉ូតូ ឬដាក់លក់នៅតាមចិញ្ចើមផ្លូវចូលមុខផ្សារបានលុង ដោយមិនឃើញមានសមត្ថកិច្ចជំនាញលោកចុះមកសួរនាំនោះទេ។
ប្អូនស្រីម្នាក់ដែលដាក់ទីតាំងលក់ផ្លែឈើនិងផ្លែទុរេនតាមរ៉ឺម៉កម៉ូតូ បានបញ្ជាក់ប្រាប់ថា មានលក់ផ្លែទុរេន រី៦ និងផ្លែទុរេនម៉ាន់ថង ដោយគាត់បានទិញពីអ្នកចម្ការនៅក្នុងខេត្តរតនគីរី គាត់បានលក់រាយក្នុង១គីឡូក្រាម តម្លៃ ២ម៉ឺនរៀល ទៅ២៥០០០រៀល ខណៈម្ចាស់ចម្ការដែលមកលក់ទុរេនឲ្យគាត់មិនបានស្គាល់ឈ្មោះនោះទេ។
ចំណែកអាជីវករឈ្មោះ តេវ ជាជនជាតិវៀតណាមដែលលក់ផ្លែឈើគ្រប់មុខនិងផ្លែទុរេននៅមុខផ្សារ បានបញ្ជាក់ដែរថា ផ្លែទុរេនម៉ាន់ថងនេះ លោកបានទិញពីអ្នកចម្ការនៅក្នុងខេត្តរតនគីរីនេះ បើចង់ថតកុំថតតែមួយទីតាំងអី គឺដើរថតទាំងអស់ទៅ។

បន្ទាប់ពីសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពនៃផ្លែទុរេនលោក តេវ ជាជនជាតិវៀតណាមនោះ បានភ័យក៏នាំគ្នាប្រមូលផ្លែទុរេនដែលដាក់តាំងលក់នៅពីមុខតូបនោះ លោកតែវបានយកទៅទុកនៅខាងក្នុងតូបវិញ ដោយគេសង្ស័យថា ជាផ្លែទុរេនដែលនាំចូលពីប្រទេសជិតខាងហើយ ទើបបានជាភ័យម្ល៉េះ។
អាជីវករម្នាក់ទៀតដែលលក់នៅខាងក្នុងផ្សារ បានបញ្ជាក់ដែរថា គាត់លក់ផ្លែទុរេននេះគឺជាពូជ រី ៦ ប៉ុន្តែផ្លែទុរេនម៉ាន់ថងលោកស្រីមិនទាន់បានបេះលក់នៅលើទីផ្សារនោះទេ ហើយគាត់មិនដែលលក់ផ្លែទុរេនរបស់វៀតណាមនោះដែរ ដោយគាត់ខ្លាចថាប៉ះពាល់ទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ(សារធាតុគីមី)។
ម្ចាស់ចម្ការទុរេននៅក្នុងខេត្តរតនគិរីបានបង្ហើបប្រាប់ថា ផ្លែទុរេនម៉ាន់ថងប្រហែលចូល១៥ថ្ងៃទៀត និងបានបេះលក់ហើយ ចំណែក រី ៦ ឪខាក និងឡុកយិត បានបេះលក់បណ្ដើរៗហើយដែរ។ប៉ុន្តែផ្លែទុរេនម៉ាន់ថងវិញនៅមិនទាន់បានបេះលក់នៅឡើយទេ។ហើយចម្ការទុរេនធំៗជាច្រើនកន្លែងទៀតនៅក្នុងខេត្តរតនគិរីគេមិនទាន់បានបេះលក់ដែរ។

ផ្លែទុរេនមូសាំងឃីងគឺដល់មុខគេហើយ ហើយក៏គេបានបេះលក់បណ្ដើរៗហើយដែរ នៅក្នុងខេត្តរតនគិរីនេះ។
ទាក់ទងបញ្ហាខាងលើនេះ លោកធូ ឃឿ អភិបាលក្រុងបានលុងបានបញ្ជាក់ថា ដល់តិចតួចណាស់គ្រាន់តែបានហូបប៉ុន្តែមិនបានលក់ទេ លោកនិងជជែកជាមួយខាងមន្ទីរកសិកម្មសិន។យើងត្រូវប្រើរូបភាពច្បាប់យ៉ាងម៉េច យើងនិងស្រាវជ្រាវប្រភពឲ្យបានច្បាស់លាស់ ថាតើចេញពីប្រភពណាមក។
ដោយឡែកលោក ស៉ឹម លីន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបញ្ជាក់ថា បញ្ហាផ្លែទុរេនដែលនាំចូលពីប្រទេសវៀតណាមមកខ្មែរនេះគឺពុំមានទេ ខ្លាចនាំចូលពីច្រកផ្សេង ហើយច្រកនេះដោយគាត់ឲ្យកូនចៅបានត្រួតពិនិត្យតឹងរឹងណាស់ មិនឲ្យនាំចូលមកខ្មែរយើងទេ៕

