ហ្សេលេនស្គី មិនយល់ ត្រាំ រឿងស្អប់អ៊ុយក្រែនជាងរុស្ស៊ី ផ្គាប់តែចិត្តពូទីន

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយ នៅក្នុងសន្និសីទខ្លីមួយ បន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ជាជាងរុស្ស៊ី។

លោក ហ្សេលេនស្គី បានលើកឡើងថា តាំងពីដើមដំបូងមក អ្នកឃើញហើយជំហររបស់សហរដ្ឋអាមេរិក ក្នុងតំណែងលោកប្រធានាធិបតី ត្រាំ គឺលោក ដាក់សម្ពាធលើគ្រប់ភាគី។ ប៉ុន្តែខ្ញុំគិតថាយើងរងសម្ពាធខ្លាំងជាងប្រទេសរុស្ស៊ី។

ទន្ទឹមនោះ លោក បានបន្ថែមថា ចាំបាច់ត្រូវតែដាក់សម្ពាធលើភាគីណាដែលមិនចង់បញ្ចប់សង្គ្រាម ទើបត្រឹមត្រូវ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានស្នើឱ្យអ៊ុយក្រែន បន្តការចរចាដោយផ្ទាល់ដែលអាក់ខាន កាលពីឆ្នាំ ២០២២ ដោយគ្មានលក្ខខណ្ឌជាមុន នៅថ្ងៃទី ១៥ ខែនេះ នាទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងអាចសម្រេចបានបទឈប់បាញ់ ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment