អាមេរិក​ មិនឲ្យ Zelensky ចូលប្រជុំ​កំពូល​ណាតូទេ

ទីភ្នាក់ងារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពការទូតអនាមិកថា សហរដ្ឋអាមេរិកកំពុងប្រឆាំងនឹងការអញ្ជើញលោក Vladimir Zelensky ទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ នៅខែក្រោយ។

ក្រុងគៀវ​បាន​ស្វែងរក​ចូលជាសមាជិកភាព ណាតូ ​ជា​យូរ​មក​ហើយ​ ដែល​ជា​អ្វី​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ជា​មូលដ្ឋាន​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាម្តងហើយម្តងទៀតថា ការទប់ស្កាត់សេណារីយ៉ូបែបនេះ គឺជាគោលបំណងកំពូលមួយរបស់ទីក្រុងម៉ូស្គូ នៅក្នុងជម្លោះអ៊ុយក្រែន។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក ប្រធានាធិបតីអាមេរិក Donald Trump តែងតែបដិសេធការចូលជាសមាជិក NATO របស់អ៊ុយក្រែននៅពេលអនាគតដ៏ខ្លីខាងមុខ។

នៅក្នុងអត្ថបទរបស់ខ្លួន ANSA បានរាយការណ៍ថា “សម្រាប់ពេលនេះ ក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន នៅកម្រិតមេដឹកនាំមិនត្រូវបានគ្រោងទុកទេ” ដោយបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ យោងតាមការចុះផ្សាយ ទីក្រុងគៀវអាចចូលរួមក្នុងកិច្ចប្រជុំមួយចំនួននៅថ្ងៃទី ២៤-២៥ ខែមិថុនា ប៉ុន្តែមានតែនៅកម្រិតរដ្ឋមន្ត្រីការបរទេស និងការពារជាតិប៉ុណ្ណោះ។

សារព័ត៌មានអ៊ីតាលីបានរាយការណ៍ថា សម្រាប់ពេលនេះ រដ្ឋដែលមិនមែនជាសមាជិកណាតូដែលទទួលបានការអញ្ជើញរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

 ទន្ទឹមនោះ ANSA ក៏បានរាយការណ៍ផងដែរថា នៅពេលនេះ កម្មរបៀបវារៈសង្ខេបមួយត្រូវបានគេរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលណាតូនាពេលនោះ គឺផ្ទុយពីរបៀបវារៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចកើតមានជាមួយលោក Donald Trump ។

 លោក Zelensky បានចូលរួមជាមួយមេដឹកនាំណាតូសម្រាប់សម័យប្រជុំនៃក្រុមប្រឹក្សាណាតូ-អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល Vilnius ឆ្នាំ ២០២៣ និងកិច្ចប្រជុំកំពូលវ៉ាស៊ីនតោនឆ្នាំ ២០២៤ ។

 កាលពីថ្ងៃពុធ ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីអ្នកការទូតដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីបញ្ហានេះ ដោយនិយាយថា សមាជិកភាពសម្រាប់អ៊ុយក្រែន នឹងមិនស្ថិតនៅក្នុងរបៀបវារៈក្នុងអំឡុងពេលនៃការជួបជុំនាពេលខាងមុខនៅក្នុងប្រទេសហូឡង់នោះទេ ដោយគេរំពឹងថានឹងផ្តោតតែលើការបង្កើនការចំណាយលើវិស័យការពារជាតិប៉ុណ្ណោះ។ សារព័ត៌មានដដែលបានរាយការណ៍ស្រដៀងគ្នាថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងខែមិថុនាទំនងជានឹងមានរយៈពេលខ្លីជាងកិច្ចប្រជុំមុនៗ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា “យើងមិនដែលយល់ស្របថា ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាព នឹងមានសមាជិកភាពរបស់អង្គការណាតូសម្រាប់អ៊ុយក្រែននោះទេ”។លោកបានសង្កត់ធ្ងន់ថា ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងប្លុកនេះត្រូវបានយល់ព្រមដោយសមាជិករបស់ខ្លួន ប៉ុន្តែ “សម្រាប់រយៈពេលយូរ មិនមែនសម្រាប់ការចរចាសន្តិភាពដែលកំពុងដំណើរការនៅពេលនេះទេ”។

 ទោះជាយ៉ាងណាក៏ដោយ Rutte បានកត់សម្គាល់ថា NATO រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ Kiev ទាក់ទងនឹងជំនួយយោធា និងការបណ្តុះបណ្តាលបុគ្គលិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment