ឈ្មូញសម្រុកនាំផ្លែទុរេនវៀតណាម ឆ្លងដែនមកខ្មែរយ៉ាង​​​​​​​​​​​​​គំហុកចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍ ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង                 

ខេត្តស្វាយរៀង៖ ប្រភពព័ត៌មានបានឲ្យដឹងថា ខណនេះឈ្មួញវៀតណាមបាន និងកំពុងសម្រុកនាំផ្លែធុរេនពីប្រទេសវៀតណាមឆ្លងដែនយ៉ាងគគ្រឹកគគ្រេង ហើហើយយកមកលក់ឲ្យឈ្មួញខ្មែរដែលរងចាំទិញនៅ​ចំណុច​សូន្យនៃមាត់ច្រកព្រំដែន​អន្តរជាតិ​ព្រៃវល្លិ៍ ក្នុងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ តាមប្រភពរាយការណ៍ថា ក្នុង​មួយ​ថ្ងៃៗការនាំចូលផ្លែធុរេនវៀតណាមចូលមកស្រុកខ្មែរមានប្រមាណ​រាប់​សិប​​រថយន្តឯណោះ គឺដូចជាហែកឋិនដោយសារតែ​តម្លៃ​ទុរេនវៀតណាម​ ធ្លាក់​តម្លៃ​យ៉ាង​ខ្លាំង គឺ​១​គីឡូ ៥,០០០​រៀល​ប៉ុណ្ណោះ ក្រោយប្រទេសចិនប្រកាសផ្អាកទិញផ្លែធុរេនវៀតណាមដោយសារតែមានផ្ទុកសារធាតុគីមីធ្ងន់ធ្ងរ។

សូមជម្រាបថា ការ​នាំ​ទុរេន​ពី​ប្រទេស​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ សុំ​ឲ្យ​ខាង​វៀតណាម ផ្អាក​ការ​នាំ​ចូល​ទុរេន​មក​ប្រទេស​កម្ពុជា រយៈពេល​១០​ថ្ងៃ ដើម្បី​សុំ​គោល​ការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ឬ ក​.​ប​.​ប​ ខេត្តដើម្បី​ចុះ​ពិនិត្យ​គុណភាព និង​ភូ​គា​ម​អនាម័យលើ​ផ្លែ​ទុរេន ដែល​ជា​ផលិតផល​របស់​ប្រទេស​វៀតណាម ដែល​ក្រសួងកសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស់​មិន​អនុញ្ញាត​ឲ្យ​នាំ​ទុរេន​ពី​ប្រទេស​ជិតខាង ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំដែន​នានា ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង ក៏​ប៉ុន្តែល្បីថា​​មន្ត្រី​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ទុរេន​ចូលដោយសេរី ព្រោះ​ខ្លាច​បាត់​ចំណូល​ពន្ធ។ ការ​មិន​ចុះសម្រុង​គ្នា​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង ។

លោក​ឧត្តមសេនីយ៍ ប៉ា​ង ឡេ​ង នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​ប្រាប់​សារព័ត៌មាន​ថា លោក​បាន​ស្នើ​សុំ​ទៅ​ភាគី​វៀតណាមើយ ដោយសុំ​ឲ្យ​ផ្អាក​ការ​នាំ​ផលិតផល​ផ្លែ​ទុរេន​ឆ្លង​ដែនចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ រយៈពេល​១០​ថ្ងៃ ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​នាំ​ទុរេន​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា​ទេ និង​ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម និង​ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម ចុះ​ពិនិត្យ​គុណភាព និង​ភូ​គា​ម​អនាម័យ និង​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។ ក៏​ប៉ុន្តែ​ខាង​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ជា​អ្នក​អនុញ្ញាត​ឲ្យ​វៀតណាម នាំ​ទុរេន​ចូល ដោយ​មន្ត្រី​គយ និយាយ​ថា ការ​បិទ​មិន​ឲ្យ​វៀតណាមនាំ​ទុរេន​ចូល ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ ម្យា​ង​ទៀត ខ្លាច​ភាគី​វៀតណាម បិទ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​យើង​នាំ​ផ្លែស្វាយ នាំ​ស្រូវ នាំ​ដំឡូង ទៅ​ប្រ​ទេ​វៀតណាម​វិញ ។

លោក ប៉ែន ច​ន្ធី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា មន្ទីរ​កសិកម្ម គ្មាន​សិទ្ធិ​ក្នុង​ការ​ដាក់​មន្ត្រី ចុះ​ទៅ​ធ្វើការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ពិនិត្យ​គុណភាព ឬ​ភូ​គា​ម​អនាម័យ នៅ​តាម​ព្រំដែន​ទេ គឺ​មាន​តែ​ផ្នែក ច​ត្តា​ឡី​ស័ក បាញ់ថ្នាំ​អនាម័យ​កង់​ររថយន្តប៉ុណ្ណោះ។

   យ៉ាងណាក៏ដោយបន្ទាប់ពីមានការចម្រូងចម្រាស​ ហើយខាងគយបានបើក​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ផ្លែ​ទុរេន​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​​ចាប់ពី​ម៉ោង​៧​និង​០០​នាទី​ព្រឹក ដល់​វេលា​ម៉ោង​២​និង​០០​នាទី​រសៀលនោះ ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ដាក់​បទបញ្ជា​ឲ្យ​បិទ​ការ​នាំ​ទុរេន​ពី​ប្រទេស​វៀតណាម មួយ​រយៈ​សិន រង់ចាំ​ការ​ដោះស្រាយ ។ ​ប៉ុន្តែ​មហាជន​បាន​លើក​ឡើង​ថា ទំ​រាំ​តែ​បិទឈ្មួញ​ខ្មែរ​បាន​សម្រុកចូល​ទៅ​ទិញ​ទុរេន​ពី​ប្រទេស​វៀតណាម មួយ​ព្រឹក​ជិត​៣០​រថយន្តរួចទៅហើយ ហើយបាននាំចូលមកលក់នៅទីផ្សារកម្ពុជារួចទៅហើយ ហើយបើធុរេនទាំងនោះមានផ្ទុកសារធាតុគីមីលើសលុបនោះ តើសុខភាពប្រជាពលរដ្ឋអ្នកហូបនឹងទៅជាយ៉ាងណា៕

Written by 

Related posts

Leave a Comment