បន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ប្រារព្ធពិធី បុណ្យចំរើនព្រះជន្មព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជាព្រះជន្មគម្រប់ ៧២ យាងចូល៧៣ព្រះវស្សា។

ពិធីនេះដោយមានអ្នកចូលរួម លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុរាត្រី អភិបាលខេត្ត ព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលា ក្រុង ស្រុក និសិត្ស លោកអាចារ្យ យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលា ក្រុង ស្រុក យុវជន ស.ស.យ.ក និសិត្ស លោកអាចារ្យ និងប្រជាពលរដ្ឋបាននាំគ្នាចូលរួម វិធីបុណ្យចម្រើនព្រះជន្មព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះជន្មគម្រប់៧២យាងចូល៧៣ព្រះវស្សាច្រើននិងយ៉ាងសប្បាយរីករាយផងដែរ។

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សូមអភិវន្ទលំអោន
កាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។

លោក អ៊ុ រាត្រី បានបន្តទៀតថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតអភិវន្ទំសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយដោះស្រាយ ទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស ជាពិសេសព្រះអង្គតែងតែយកអស់ ព្រះបញ្ញាញាណ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្ដារ និងអភិវឌ្ឍន៍ទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕





