ក្រុមហ៊ូធី ចាប់ជំរិតបុគ្គលិក UN ៩នាក់ទៀតហើយ នៅយេម៉ែន

ចលនាឧទ្ទាម Ansar Allah ដែលគ្រប់គ្រងជុំវិញមួយភាគបីនៃតំបន់ប្រទេសយេម៉ែន បានចាប់ខ្លួនបុគ្គលិករបស់អង្គការសហប្រជាជាតិចំនួន ៩ នាក់ទៀតដែលបង្កការព្រួយបារម្ភ។

បច្ចុប្បន្នបុគ្គលិក UN សរុបចំនួន ៥៣នាក់ កំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ូធី។ នេះបើយោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric ។

លោក Dujarric បាននិយាយថា ប្រធានអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនេះ ខណៈដែលលោក អំពាវនាវឱ្យមានការដោះលែងបុគ្គលិកទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ជម្លោះរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូធី បានផ្ទុះឡើង ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ ។ វាបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតក្នុងខែមីនា ឆ្នាំ ២០១៥ នៅពេលដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលរួមក្នុងជម្លោះនេះ។

 សង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេម៉ែន បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ដោយមានប្រជាជនយេម៉ែនជាង ២៤ លាននាក់ ឬ ៨០ ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ ខណៈដែលចំនួនជនភៀសខ្លួនក្នុងស្រុកមានលើសពី ៤ លាននាក់។ នេះបើយោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment