ត្រាំ ពេញចិត្តស្ដូកចំពោះកាដូយន្តហោះប្រណិតពីកាតា ទោះរងការរិះគន់រឿងសុវត្ថិភាពក៏ដោយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានច្រានចោលការលើកឡើងដែលថាលោក នឹងមិនទទួលយកអំណោចជាយន្តហោះ Air Force One ដោយនិយាយថា វាជារឿងឆោតល្ងង់ បើលោក មិនទទួលយកវា។

ការផ្តល់ជូនពីគ្រួសាររាជវង្សរបស់ប្រទេសកាតា ជាយន្តហោះក្នុងតម្លៃ ៤០០ លានដុល្លារអាមេរិក នេះគឺដើម្បីប្រើប្រាស់ ខណដែលមានមតិខ្លះចោទជាសំណួរអំពីបញ្ហាសន្តិសុខ ប៉ុន្តែលោក ត្រាំ មិនមានប្រតិកម្ម។  

ទន្ទឹមនោះ លោក ត្រាំ បាននិយាយថា ខ្ញុំមិនបដិសេធការផ្តល់ជូនបែបនេះទេ។ ខ្ញុំចង់និយាយថា ខ្ញុំមិនមែនជាមនុស្សល្ងង់ទេ ដែលយើងទទួលបានយន្តហោះឥតគិតថ្លៃ ហើយវាថ្លៃណាស់។

ការផ្តល់ជូនរបស់កាតា បានកើតឡើង បន្ទាប់ពីលោក ត្រាំ ត្អូញត្អែរម្តងហើយម្តងទៀតអំពីការពន្យារពេល និងការចំណាយលើសលប់នៅក្នុងកិច្ចសន្យារបស់ក្រុមហ៊ុន Boeing យក្សក្នុងការផ្តល់យន្តហោះ Air Force One ថ្មីចំនួន ២ ដើម្បីជំនួសម៉ូដែលចាស់ នាពេលបច្ចុប្បន្ន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment