Pacquiao នឹងប្រឈមមុខជាមួយកីឡាករ Mario Barrios នាពាក់កណ្ដាលខែកក្កដានៅទីក្រុង Las Vegas 

សារព័ត៌មាន ESPN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កំពូលតារាប្រដាល់ Manny Pacquiao នឹងបញ្ចប់ការចូលនិវត្តន៍រយៈពេលជិត ៤ ឆ្នាំរបស់លោកដើម្បីប្រឈមមុខនឹងកីឡាករ Mario Barrios សម្រាប់ជើងឯក WBC welterweight នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

Pacquiao វ័យ ៤៦ ឆ្នាំ បានឈ្នះជើងឯកពិភពលោកក្នុងកម្រិតទម្ងន់ ៨ ប្រភេទចាប់ពី flyweight ដល់ super welterweight ។ លោកបានចូលនិវត្តន៍នៅឆ្នាំ ២០២១ បន្ទាប់ពីប្រកួតបាន៧២ដងក្នុង​នោះឈ្នះ ៦២ ចាញ់ ៨ និងស្មើ ២៕

Written by 

Related posts

Leave a Comment