សម្លេងផ្ទុះដ៏កក្រើកបានលាន់ឮឡើងនៅទូទាំងទីក្រុង Jammu របស់ឥណ្ឌាកាលពីយប់ថ្ងៃព្រហស្បតិ៍ថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥ ខណពេលដែលរដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់ប៉ាគីស្ថានលើស្ថានីយយោធាជុំវិញតំបន់ Kashmir នៅថ្ងៃទីពីរនៃការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ។

អ្នកកាសែតរ៉យទ័រម្នាក់បាននិយាយថា សំឡេងស៊ីរ៉ែនបានបន្លឺឡើង ហើយពន្លឺក្រហម និងផ្លេកបន្ទោរបានផ្ទុះឡើងនៅលើមេឃពេលយប់នៅពីលើ Jammu ក្នុងរយៈពេលជាង ២ ម៉ោង ក្នុងអ្វីដែលហាក់ដូចជាការកើនឡើងនៅក្នុងការប្រឈមមុខគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេលជាង ២ ទសវត្សរ៍។
ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹង ដោយដកស្រង់ទីកន្លែងនៅក្នុង និងក្បែរទឹកដីសហព័ន្ធនៃ Jammu និង Kashmir ថា ស្ថានីយ៍យោធានៅ Jammu, Pathankot និង Udhampur ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចដើមកំណើតប៉ាគីស្ថានតាមព្រំដែនអន្តរជាតិក្នុង J&K នៅថ្ងៃនេះ៕

ដោយ៖ ពេជ្រ