​អ៊ីស្រាអែល​ វាយប្រហារកម្ទេចរោងចក្រ​ស៊ីម៉ងត៍​នៅយេម៉ែន ស្លាប់ និងរបួសច្រើននាក់

ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយ Houthi បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២ នាក់ស្លាប់ និង ៤២នាក់រងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើរោងចក្រស៊ីម៉ងត៍ Bajel ក្នុងខេត្ត Hodeida នៅភាគខាងលិចប្រទេសយេម៉ែន។

យោងតាមប្រភព បានបន្ថែមថា អ៊ីស្រាអែល ធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅក្រុម Houthi នៅក្នុងខេត្ត Hodeida នៃប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeida និងរោងចក្រស៊ីម៉ងត៍ Bajel កាលពីល្ងាចថ្ងៃចន្ទ។

ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីក្រុម Houthi បាញ់មីស៊ីលសំដៅទៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៃទីក្រុង Tel Aviv កាលពីថ្ងៃទី ៤ ខែឧសភា បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស។

ទោះជាយ៉ាងណា ក្រុម Houthis បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីលនេះ។ យោងតាមអ្នកនាំពាក្យរបស់ Houthi លោក Yahya Saree អះអាងថា  អាកាសយានដ្ឋានត្រូវបានវាយប្រហារដោយប្រើមីស៊ីលផ្លោងដែលមានល្បឿនលឿន។ ក្រោយ​ការ​វាយ​ប្រហារ​នេះ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ព្រមាន​អំពី​វិធានការ​សងសឹកភ្លាមៗ ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment