ខេត្តរតនគិរី៖ ក្មេងទំនើង៦នាក់ត្រូវកម្លាំងអធិការក្រុងបានលុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងកន្សែងឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម បង្កឡើងដោយក្រុម (M.Y ឫ ម៉ាក់យ៉ា) នៅត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង វេលាម៉ោង១៦និង៤៥នាទី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

លោកវរសេនីយ៍ឯក ហួត បូរី អធិការនគរបាលក្រុងបានលុងបានបញ្ជាក់ថា ក្រោយពីស្តាប់ចម្លើយសារភាពជនសង្ស័យឈ្មោះ បូ រិទ្ធី ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ រួចមកសមត្ថកិច្ចនិងបន្តចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បន្ថែមទៀត។
លោកវរសេនីយ៍ឯក ហួត បូរី បានបញ្ជាក់ទៀតថា ទី២-ឈ្មោះ ជុំ ពិសិដ្ឋ (ហៅ សិដ្ឋយួន) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនំប៉័ង មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ទី៣-ឈ្មោះ ផន បូពីន (ហៅ ពីន) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនំប៉័ង មានទីលំនៅបច្ចុប្បន្នភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ទី៤-ឈ្មោះ សារឹម វុយ (ហៅ វុយ) ភេទប្រុស អាយុ១៨ឆ្នាំជនជាតិឡាវ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។
ទី៥-ឈ្មោះ ឡុង សុខលាង (ហៅ អ៊ែ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្នភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
និងទី៦-ឈ្មោះ ឌី ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
វត្ថុតាងត្រូវបានសមត្ថកិច្ចដកហូត កាំបិតប័ុងតោ ប្រវែង ០.៣៤Cm មុខកាត់០.១៨Cm។
បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់បន្ថែមទៀតខាងលើនេះ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរី ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕



