ឆេះអូតែលនៅឥណ្ឌា សម្លាប់មនុស្ស ១៥ នាក់ និងខ្លះលោតតាមបង្អួចដើម្បីរួចផុតជីវិត

មន្ត្រីប៉ូលិស បានឲ្យដឹង នៅថ្ងៃពុធនេះពីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ដោយអ្នកខ្លះរត់ឡើងលើដំបូល ដើម្បីគេចខ្លួនបណ្ដោះអាសន្ន។

មេប៉ូលិសក្រុង Kolkata លោក Manoj Verma បានប្រាប់ថា មនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះចេញពីបន្ទប់ និងលើដំបូលសណ្ឋាគារ បន្ទាប់ពីអគ្គីភ័យលេបត្របាក់ ដែលកើតឡើងកាលពីល្ងាចថ្ងៃអង្គារ។

លោក Verma បាននិយាយថា ចំនួនអ្នកស្លាប់ ១៥នាក់ ក្នុងនោះមានកុមារ ២ នាក់ និងស្ត្រីម្នាក់ ដោយបន្ថែមថាការស៊ើបអង្កេតនឹងត្រូវចាប់ផ្តើម ដើម្បីរកឱ្យឃើញនូវអ្វីដែលបណ្តាលឱ្យមានការឆាបឆេះនេះ។

សណ្ឋាគារ Rituraj ត្រូវបានគេរាយការណ៍ថា មានភ្ញៀវចំនួន ៨៨ នាក់ កំពុងស្នាក់នៅ អំឡុងពេលអគ្គីភ័យឆាបឆេះនោះ។

មនុស្ស​រាប់​សិប​នាក់​ បាន​រង​របួស​ដោយ​រលាក​ភ្លើង និង​កំពុង​ទទួល​ការ​ព្យាបាល។

គួរបញ្ជាក់ថា ហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៅពីក្រោយដែលនាំឲ្យឆាបឆេះនៅឡើយ ខណប្រតិបត្តិការស៊ើបអង្កេត កំពុងចាប់ផ្ដើម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment