តាកែវ ៖ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ចុះសិក្សាស្វែងយល់ និងពិនិត្យមើលការដាំដំណាំ ឪឡឹកកូរ៉េលក្ខណៈ កសិកម្មសម័យទំនើបដែលបានយកគ្រាប់ពូជឪឡឹក ១០ ប្រភេទ ដែលនាំចូលមកពីប្រទេសកូរ៉េខាងត្បូង មកដាក់ ដាំសាកល្បង នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតនៅភូមិ ព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់បាន ឲ្យភ្នំពេញថ្មីយើងដឹងថា នៅពេលខាងមុខឆាប់នេះដំណាំឪឡឹកកូរ៉េនេះ និងមានដាក់លក់នៅលើទីផ្សារ ឲ្យបងប្អូនបានសាករស់ជាតិផ្អែមឆ្ងាញ់ហើយ ។
លោកអភិបាល ក៏សូមអំពាវនាវ ឲ្យបងប្អូនជួយគាំទ្រលើកទឹក ចិត្ត ជួយទិញផលិតផលក្នុងស្រុក ដែលជាស្នាដៃដាំដុះរបស់កសិករខ្មែរយើងទាំងគ្នា៕តាកែវ



