ក្រុមបាល់ទះវិសាខា យកឈ្នះក្រុម MBSA Pelican ៣-០ ក្នុងជំនួប​បើកឆាកការប្រកួតជើងឯក WSVI នៅតៃវ៉ាន់

ក្រុមវិសាខា របស់កម្ពុជា បានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ (សិត)ក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅតៃវ៉ាន់ ​ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ។

ក្នុងនាមក្រុមការពារតំណែងជើងឯក វិសាខា ធ្វើបានយ៉ាងល្អក្នុងជំនួបបើកឆាកពូលA ដោយយកឈ្នះ ៣សិតដាច់លើក្រុមមកពីម៉ាឡេស៊ី MBSA Pelican ជាមួយពិន្ទុ ២៥-២០, ២៥-១៧ និង ២៥-១៩ពិន្ទុ។

សម្រាប់ប្រកួតបន្ទាប់ វិសាខា នឹងត្រូវជួបក្រុម Taichung Bank របស់តៃវ៉ាន់ នាព្រឹកថ្ងៃទី១ ខែឧសភា និងចុងក្រោយជួបក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers នាថ្ងៃទី២ ខែឧសភា ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ៕

Written by 

Related posts

Leave a Comment