គ្រូស្វាយរៀង និយាយអំពីការប្រកួតជាមួយណាហ្គាវើលដ៏ ល្ងាចនេះ

គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងលោក Pep Muñoz ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប៉ះណាហ្គាវើលដ៏ ល្ងាចនេះថា សម្រាប់យើងវាជាការប្រកួតដ៏សំខាន់ ហើយណាហ្គាកំពុងស្ថិតក្នុងពេលវេលាមួយល្អ ហើយប៉ុន្មានប្រកួតរបស់គេគឺបិទគូប្រកួតមិនឲ្យស៊ុតចូល និងទើបយកឈ្នះវិសាខានាពេលថ្មីនេះ ហើយសម្រាប់យើងដូចគ្នា យើងត្រលប់ទៅកាន់ទឹកដីរបស់យើង រំពឹងថាការប្រកួតនេះនឹងតាន់តឹងសម្រាប់យើងប៉ុន្តែយើងមានកម្លាំងចិត្តខ្លាំងសម្រាប់ការប្រកួតនេះ ចឹងអ្វីយើងត្រូវរៀបចំគឺដដែល រក្សាទម្រង់លេងនិងយកឈ្នះការប្រកួត៣ពិន្ទុដ៏សំខាន់។

ក្រុមការពារតំណែងជើងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ​ ​ដំណាក់កាលទី២ សប្តាហ៍ទី៣១នៅវេលាម៉ោង១៨៖០០នាទីល្ងាចនេះ ។

សម្រាប់ការប្រកួតនេះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះ ណាហ្គាវើលដ៏ ​ដើម្បី​គ្រងជើងឯកពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ​រដូវកាលឆ្នាំ២០២៤/២៥  បើទោះបីនៅសល់៣ប្រកួតទៀតក៏ដោយ។

បច្ចុប្បន្នភាពតារាងពិន្ទុ ក្លិបមូលដ្ឋាននៅខេត្តស្វាយរៀងនេះមាន ៧០ពិន្ទុ និងក្រុមលេខពីរ ភ្នំពេញក្រោន មានតែ ៦៣ពិន្ទុ ប៉ុណ្ណោះឆ្លងកាត់ ២៧ប្រកួត ដូចគ្នា៕

Written by 

Related posts

Leave a Comment