អាមេរិក ឈឺក្បាលនឹងវត្តមានទាហានកូរ៉េ​ខាង​ជើង​មិនចប់មិនហើយ ក្នុង​ជម្លោះ​អ៊ុយក្រែន

លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ចំពោះការចូលរួមរបស់ទាហានកូរ៉េខាងជើងនៅក្នុងជម្លោះអ៊ុយក្រែន។

នៅពេលសុំឱ្យធ្វើអត្ថាធិប្បាយអំពីការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងជម្លោះអ៊ុយក្រែន លោកស្រី Bruce បានលើកឡើងថា ទីក្រុងព្យុងយ៉ាង មិនបានជួយអ្វីក្នុងការដោះស្រាយនោះទេ។

យោងតាមលោកស្រី អះអាងថា ប្រទេសទីបីរួមទាំងកូរ៉េខាងជើង កំពុងបន្តជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនហើយ ពួកគេជាអ្នកទទួលខុសត្រូវ ។

ទន្ទឹមនោះ លោកស្រី ក៏បានទទូចថា ការដាក់ពង្រាយយោធារបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងការគាំទ្រណាមួយដែលផ្តល់ដោយសហព័ន្ធរុស្ស៊ីដល់កូរ៉េខាងជើង ជាថ្នូរ ត្រូវតែបញ្ចប់ភ្លាម។

គួរបញ្ជាក់ថា ប្រតិបត្តិការដើម្បីរំដោះតំបន់ Kursk ត្រូវបានបញ្ចប់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានលើកឡើងពីតួនាទីរបស់កងកម្លាំងពីកូរ៉េខាងជើង ក្នុងការកម្ចាត់ជនជាតិអ៊ុយក្រែន នៅក្នុងតំបន់ជាប់ព្រំដែនរុស្ស៊ី នៅក្នុងរបាយការណ៍មួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រមុខរដ្ឋរុស្ស៊ីបានថ្លែងអំណរគុណដល់យុទ្ធជនកូរ៉េខាងជើងសម្រាប់ជំនួយរបស់ពួកគេ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment