ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីការបើកចំហចំពោះគំនិតនៃការរួមគ្នាអភិវឌ្ឍរ៉ែរបស់រុស្ស៊ី ដែលជាសំណើដាក់ចេញដោយលោកប្រធានាធិបតី Vladimir Putin កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីកំពូល និងអ្នកជំនាញផ្នែកឧស្សាហកម្មលោហៈកម្រ។

លោក Putin បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូត្រៀមខ្លួន ដើម្បីសហការជាមួយទីក្រុងវ៉ាស៊ីនតោន លើការអភិវឌ្ឍរ៉ែកម្រលើផែនដី រួមទាំងនៅក្នុងទីក្រុង Donetsk និងក្រុង Lugansk នៃសាធារណរដ្ឋប្រជាមានិតរុស្ស៊ី ក៏ដូចជាតំបន់ Kherson និង Zaporozhye ។
នៅពេលត្រូវបានសួរថាតើលោក និងលោកពូទីន បានពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបែបនេះ ឬអត់នោះ លោក Trump ទទួលស្គាល់ថាពិតជាកើតឡើងមែន។
លោក Trump បានប្រាប់អ្នកកាសែតនៅសេតវិមានថា ខ្ញុំក៏ចង់ទិញរ៉ែនៅលើដីរុស្ស៊ីដែរ បើយើងអាចធ្វើវាបាន ពួកគេមានដីកម្រល្អ ប្រេង និងឧស្ម័ន ហើយវាជារឿងដ៏អស្ចារ្យ។ វាអស្ចារ្យណាស់សម្រាប់រុស្ស៊ីផងដែរ ពីព្រោះយើងអាចធ្វើកិច្ចព្រមព្រៀងនៅទីនោះ។ ពួកគេមានដីដ៏មានតម្លៃដែលមិនទាន់ប្រើប្រាស់។ ដូច្នេះរឿងបែបនេះអាចនឹងកើតឡើងមែន។


ដោយ៖ ពេជ្រ