Paris St Germain បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Arsenal ដោយលទ្ធផល ១-០ ក្នុងការប្រកួតជើងទី 1 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់នាកីឡដ្ឋាន Emirates។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ Paris St Germain រកបានដោយកីឡាករ Ousmane Dembele តាំងពីនាទីទី៤ ខណៈក្រុមរបស់លោក Luis Enrique ធ្វើបានយ៉ាងល្អនៅតង់ទី១ លទ្ធផលនេះក៏ធ្វើឲ្យ PSG មានក្ដីសង្ឈឹមក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ស្របពេលជើងទី២ធ្វើនៅប្រទេសបារាំង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៕
