យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោក Carlo Ancelotti នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ប្រេស៊ីល ដើម្បីចូលដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដ្បិតកៅអីក្នុងក្លិបអេស្ប៉ាញ Real Madrid បានកំពុងរង្គោះរង្គើ។
កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វើឡើងឆាប់ៗនេះ ពោលគឺយកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cup 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន៕
