ទំនើបម៉្លេះ៖ អ៊ីស្រាអែល ប្រើមនុស្សយន្តអត្តឃាតវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា

អ៊ីស្រាអែល បានបើកការវាយប្រហារថ្មីលើមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងហ្គាហ្សា ដោយប្រើមនុស្សយន្តអត្តឃាត ជាលើកដំបូង។ នេះបើយោងតានទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា បានរាយការណ៍ ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា លើសពីនេះយោធាអ៊ីស្រាអែល បាញ់ផ្លោងលើមន្ទីរពេទ្យចេញពីរថក្រោះ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារផងដែរ។

មន្ទីរពេទ្យដែលរងការវាយប្រហារនោះ មានជនស៊ីវិលប្រហែល ៤០០ នាក់ នៅក្នុងមណ្ឌលវេជ្ជសាស្ត្រ រួមទាំងទារកទើបនឹងកើត ដែលស្ទើរតែមិនអាចជម្លៀសចេញបាន។

គួរបញ្ជាក់ថា ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីអ្នកគាំទ្រប្រដាប់អាវុធនៃក្រុមហាម៉ាសរ៉ាឌីកាល់ជ្រៀតចូលទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី ៧ ខែតុលា ដោយសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ខ្មាំង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment