ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Andres Nieto បានក្លាយជាគោលដៅទី២ សម្រាប់ក្លឹបជើងខ្លាំងរបស់ឥណ្ឌូណេស៊ី Persib Bandung ក្នុងការនាំយកមកចូលរួមជាមួយក្រុម បើសិនជាការនាំយកកីឡាករ Saddil Ramdani មកចូលរួមជាមួយក្រុមមិនជោគជ័យ។
Persib Bandung ហាក់ដូចជាបានរៀបចំជម្រើសមួយ ប្រសិនបើពួកគេបរាជ័យក្នុងការទទួលបាន Saddil Ramdani ។ ពួកគេកំពុងសម្លឹងមើលកីឡាករ Andres Nieto ខ្សែបម្រើស្លាបជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នកំពុងលេងនៅ ភ្នំពេញក្រោនក្នុង លីគកំពូលកម្ពុជា៕
