ប្រកាសតែងតាំងព្រះចៅអធិការវត្តចំនួន២៥ វត្ត និងប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ នេះ ក្នុងវត្ត វេឡុវនោឡានស្វាយចេក ស្ថិតក្នុង ស្រុក ស្វាយចេក ត្រូវបានធ្វើពិធី ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។

ពិធីនេះមានការចូលរួម  ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និង មន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនរយនាក់។

លោកបៀវ ថាន បានមានប្រសាសន៍ថា យោងតាម ព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៣៥អង្គ ក្នុងមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក ព្រះរាជក្រិត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។

លោក បៀវ ថាន បានបន្តទៀតថា ៖ក្រសួងធម្មការសាសនា ដោយពិនិត្យមើលឃើញពីភាពចំណេះដឹង អត្តចរិត អាកប្បកិរិយា សុភាពរាបសារ អាចធ្វើការដឹកនាំ គ្រប់គ្រងវត្តអារាមទាំងមូល នឹងមានទំនុកចិត្ត ជំនឿពីបណ្តាប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ  នោះថ្នាក់ដឹកនាំនៃក្រសួង ធម្មការ និងសាសនា បានរៀបចំពិធីប្រកាសតែងតាំងព្រះគ្រូអនុគណ ព្រះចៅអធិការថ្មីចំនួន ២៥ វត្ត ក្នុងស្រុកស្វាយចេក និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំសូត្រឆ្វេងផងដែរ។

ព្រះចៅអធិការវត្តទាំង២៥វត្ត ព្រះគ្រូសូត្រ ស្តាំ ធ្វេង ក្រោយពីទទួលបានសេចក្តីសម្រេចតែងតាំងរួច បានប្តេជ្ញាចិត្តថា និងខិតខំសហការផ្ទាល់ជាមួយ គណះសង្ឃខេត្ត គណៈសង្ឃស្រុក គណៈសង្ឃវត្តអាជ្ញាធរ អង្គភាពពាក់ព័ន្ធ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់ គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៍វិន័យ មានបិដកជាគោល។

លោក យឹម សំណាងបានមានប្រសាសន៍ថា៖ការប្រកាសតែងតាំងព្រះចៅអធិការវត្ត២៥វត្តនិង ព្រះគ្រូសូត្រ ស្តាំ -ធ្វេង ក្នុងស្រុកស្វាយចេក នាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ ដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានជាអ្នកដឹកនាំ ប្រកបដោយសមធម៌ នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់យកព្រះពុទ្ធឱវាទ ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការប្រណែននិន្ទាឈ្នានីស ប្រកដោយអហឹង្សាជាដើម។សំខាន់គឺដើម្បីឲ្យព្រះតេជគុណធ្វើការគ្រប់គ្រងដឹកនាំព្រះសង្ឃ អាចារ្យគណៈកម្មការ នឹងដោះស្រាយរង្ងប់អធិករណ៍ ដែលកើតមានឡើងជាដើម។

លោក យឹម សំណាង បានបន្តថា ៖ការគោរពលើកស្ទួយព្រះពុទ្ធសាសនា គឺពិតជាជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងលោក យឹមសំណាង បានបញ្ជាក់ ថា ៖ជាការពិតណាស់ តម្លៃសាសនា ព្រះពុទ្ធនៃយើង ជាទូទៅត្រូវបានគេគោរព ជឿទុកចិត្ត ហើយក៏ជាសាសនាសន្តិភាព ដូចនេះមន្រ្តីសង្ឃ ព្រះចៅអធិការវត្តទាំងអស់ គឺកំពុងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការកែប្រែ អាកប្បកិរិយា ផ្នត់គំនិត ឥរិយាបទ ដែលជារបស់ប្រជាពុទ្ធបរិស័ទ មានជំនឿជឿជាក់ សំដៅចូលរួមចំណែក អភិវឌ្ឍន៏កម្ពុជាឲ្យមានភាពរីកចំរើនឡើងផងដែរពិសេស ក្នុងវត្តនិមួយៗ ត្រូវសម្អាត បរិស្ថាន ក្នុងបរិវេណនៅក្នុងវត្ត និង ត្រូវអង្កេតដល់សង្ឃណាដែលលួចជក់ថ្នាំញៀន ព្រោះសង្ឃបួសសព្វថ្ងៃនេះភាគច្រើនចេញមកពីមិនស្តាប់បង្កាប់ ឪពុក ម្តាយ ពាល សេបគប់និងពួកជក់ថ្នាំញៀន៕

Written by 

Related posts

Leave a Comment