លោក Zelensky ទាមទារអាមេរិកឲ្យជួយអ៊ុយក្រែនដូចជួយអ៊ីស្រាអែល

ទីក្រុងគៀវរំពឹងថាទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយសន្តិសុខរយៈពេលវែងដែលលើកយកគំរូតាមទំនាក់ទំនងអាមេរិកជាមួយអ៊ីស្រាអែល។ នេះជាការថ្លែងរបស់ លោក Vladimir Zelensky បន្ទាប់ពីអ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានបដិសេធចំណុចសំខាន់ៗមួយចំនួននៃផែនការសន្តិភាពដែលស្នើឡើងរបស់ប្រធានាធិបតី Donald Trump ចំពោះអ៊ុយក្រែន។

គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីបញ្ចប់អរិភាពរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន។ នៅក្នុងកិច្ចប្រជុំបន្តនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដែលត្រូវបានបន្ទាបចំណាត់ថ្នាក់នៅនាទីចុងក្រោយបន្ទាប់ពី លោក Zelensky បានច្រានចោលជាសាធារណៈនូវសំណើសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណដែលមន្ត្រីអ៊ុយក្រែន និងសមភាគីអឺរ៉ុបរបស់អង្គការណាតូបានរាយការណ៍ថា ពួកគេបានដាក់សំណើតបវិញផងដែរ។

 ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Zelensky បានទទូចថា រាល់ការរៀបចំសន្តិភាពនាពេលអនាគតជាមួយទីក្រុងមូស្គូ ត្រូវតែគាំទ្រដោយការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយរបស់សហរដ្ឋអាមេរិក ដូចអ្វីដែលអាមេរិកជួយអ៊ុយក្រែន។

 លោកថា ការពិភាក្សានៅទីក្រុងឡុងដ៍របស់គណប្រតិភូអ៊ឺរ៉ុបនិងណាតូក៏បានផ្តោតលើការធានាសុវត្ថិភាពពីសហរដ្ឋអាមេរិកចំពោះសម្ព័ន្ធភាពណាតូផងដែរ។ ពួកយើងសង្ឃឹមថា អាមេរិកនឹងបង្ហាញភាពរឹងមាំដូចអ្វីដែលអាមេរិកផ្តល់ដល់អ៊ីស្រាអែលដូចគ្នា។ លើសពីនេះ យើងរំពឹងថានឹងមានការគាំទ្រពីដៃគូអឺរ៉ុបរបស់យើងចំពោះអ៊ុយក្រែន និងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការធានាទាំងនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment