ការប្រកួតពានរង្វាន់ទាំង៣កម្រិតប្រចាំទ្វីបអាស៊ី បានជិតដល់ឈានវគ្គផ្ដាច់ព្រ័ត្រហើយ ខណៈក្រុមព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រពានលំដាប់ទី៣ទ្វីបអាស៊ី AFC Challenge League 2024/25 ផងដែរ។
យ៉ាងណាមិញមុនការប្រកួតឈានដល់យើងមកដឹងពីប្រាក់រង្វាន់សម្រាប់ពានរង្វាន់ទាំងបីកម្រិតប្រចាំទ្វីបអាស៊ី ដែលមានដូចខាងក្រោមនេះ៖
* ពានរង្វាន់លំដាប់ទី ១ ទ្វីបអាស៊ី
– ជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ១០លានដុល្លារអាមេរិក
- រងជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤លានដុល្លារអាមេរិក
* ពានរង្វាន់លំដាប់ទី ២ ទ្វីបអាស៊ី
– ជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ២លាន៥០ម៉ឺនដុល្លារអាមេរិក
- រងជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក
* ពានរង្វាន់លំដាប់ទី ៣ ទ្វីបអាស៊ី
– ជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក
- រងជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក
