តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី ២៤ ខែ មេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី លី គឹមរី ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវថ្មី ជំនួសលោកវរៈសេនីយ៍ត្រី ហ៊ុន លាង ដែលត្រូវប្លាស់ប្ដូមកបំរើការនៅទីបញ្ចាការកងរាជអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ដែលកន្លងមកបានប្រឹងប្រែងលះបង់កម្លាំងចិត្តនិងពេលវេលាបំពេញភារកិច្ចក្នុងការថែរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវបានយ់ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៍បានធ្វើការណែនាំដល់លោកមេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថក្រុងដូនកែវថ្មី ដែលទើបចូលកាន់តំណែង ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អបន្តទៀត។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវក៍បានណែនាំដល់លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងដូនកែវថ្មីត្រូវបង្កើនការទប់ស្កាត់ក្រុមក្មេងទំនើងនិងបង្ក្រាបការប្រើប្រាស់និងជូញដូគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាបង្កើនការជឿទុកចឹត្តពីប្រជាពលរដ្ឋមកលើសមត្ថកិច្ចអោយកាន់តែខ្លាំងក្លាថែមទៀត៕តាកែវ



