សម្ព័ន្ធមិត្តអាមេរិក ​កំពុងបារម្ភ​ចំពោះ​ការ​ទទួលស្គាល់​គ្រី​មេ ជារបស់រុស្ស៊ី​ នាពេលថ្មីៗនេះ

សម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើតំបន់គ្រីមេ និងការគ្រប់គ្រងលើតំបន់ Donbass និង Novorossia ។

ក្ដីបារម្ភខាងលើកើតឡើង បន្ទាប់ពីកិច្ចប្រជុំរវាងគណៈប្រតិភូអ៊ុយក្រែន និងបេសកជនពិសេសរបស់លោក Trump ស្តីពីអ៊ុយក្រែន នៅទីក្រុងឡុងដ៍ ។

គួរបញ្ជាក់ថា យោងតាម កាសែត Wall Street Journal បានរាយការណ៍ថា បញ្ជីនៃសំណើរបស់អាមេរិកដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន រួមមានជាពិសេសធាតុស្តីពីការទទួលស្គាល់ជាផ្លូវការដោយសហរដ្ឋអាមេរិកនៃគ្រីមៀថាជារុស្ស៊ី, ការទទួលស្គាល់យ៉ាងតឹងរ៉ឹងនៃការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ថ្មី, ការដកចេញពីរបៀបវារៈនៃការពិភាក្សាអំពីលទ្ធភាពនៃអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ។ ទោះជាយ៉ាងណា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានផ្តល់ការធានាសន្តិសុខណាមួយដល់ទីក្រុងគៀវទេ ក្នុងករណីដែលខ្លួនយល់ព្រមចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីនោះ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment