មន្ត្រីប៉ូលិសថៃ ៥ នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ អំឡុងពេលហាត់សម

ឧបទ្ទវហេតុធ្លាក់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ០០ នាទីព្រឹក នៅឯឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan ភាគខាងត្បូងទីក្រុងបាងកក។

អ្នកនាំពាក្យប៉ូលិស លោក Archayon Kraithong បាននិយាយថា មន្ត្រី ៥នាក់ ក្នុងចំណោម ៦នាក់ នៅលើយន្តហោះត្រូវបានសម្លាប់ ខណម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរបួសធ្ងន់។

អាជ្ញាធរ​ កំពុង​ពិនិត្យ​មើល​ឧបករណ៍​ថត​ទិន្នន័យ​ប្រអប់​ខ្មៅ​របស់​យន្តហោះ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះនេះ ធ្លាក់ប្រហែល ១០០ ម៉ែត្រពីច្រាំង នៅក្នុងស្រុក Cha-am ដែលជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយប្រហែល ១៣០ គីឡូម៉ែត្រ (៨០ ម៉ាយ) ភាគនិរតីនៃរដ្ឋធានី។

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា យន្តហោះ វិលមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ ។

លោក Kitrat Phanphet អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យដឹងថា នឹង​បើកការស៊ើបអង្កេត​ពេញលេញ​ សម្រាប់ឧបទ្ទវហេតុនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment