នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ប្រកាសក្ដែងៗទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បាននិយាយ នៅក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងការទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ។

នាយករដ្ឋមន្រ្តីបែលហ្ស៊ិក បានលើកឡើងថា ទីក្រុងប្រ៊ុចសែល កំពុងផ្តល់សញ្ញានយោបាយ និងការទូតដ៏ខ្លាំងក្លាមួយដល់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយចូលរួមជាមួយក្រុមប្រទេសដែលប្រកាសទទួលស្គាលរដ្ឋប៉ាឡេស្ទីន។

ទន្ទឹមនោះ លោក De Wever បានកត់សម្គាល់ថា ការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងការទូតជាមួយរដ្ឋថ្មីនៃប៉ាឡេស្ទីន រួមទាំងការបើកស្ថានទូតបែលហ្ស៊ិកនៅទីនោះ និងការបញ្ចប់កិច្ចព្រមព្រៀងអន្តរជាតិនឹងត្រូវបានអនុវត្តនៅពេលដែលគោលបំណងនៃសេចក្តីប្រកាសញូវយ៉ក ត្រូវសម្រេចបាន។

ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ទីក្រុងប៉ារីស ក៏នឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនផងដែរ រួមទាំង អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងព័រទុយហ្គាល់។

យោងតាមសេចក្តីថ្លែងការណ៍ ការប្តេជ្ញាចិត្តចំពោះគោលការណ៍រដ្ឋពីរសម្រាប់ប្រជាជនពីរគឺមានសារៈសំខាន់ចំពោះសន្តិភាព និងសន្តិសុខសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment