តាកែវ៖ រោងចក្រហុងហ្វាផ្ឆស្ទិកផលិតចានជ័រមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិហនុមានខាងជើងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គីភ័យឆាបឆេះនៅព្រឹកថ្ងៃសុក្រទី 25 ខែមេសាឆ្នាំ 2025ដោយមិនទាន់ដឹងមូលហេតុ។ នេះបើតាមមន្ត្រីពន្លត់អគ្គិភ័យដែលកំពុងនៅកន្លែងកើតហេតុ ។

លោក ភួន ឈីម អភិបាលស្រុកបាទីបានអោយដឹងថា ករណីអគ្គីភ័យនេះបានឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំប្រហែល១៥ម៉ែត្រ×៣០ម៉ែត្រស្មើអោយ ១២០០ម៉ែត្រការ៉េ នឹងមានកម្មករ៨៥នាក់កំពុងតែធ្វើការតែមិនមានគ្រោះថ្នាក់អ្វីឡើយហើយអគារ២ផ្សេងទៀតដែលនៅជិតគ្នាមិនមានការឆេះរាលដាលនោះទេ។
លោកអភិបាលស្រុកបាទី ករណីអគ្គិភ័យនេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងដោយប្រើ កម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបណ្ដាលស្រុកផ្សេងៗបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុបើរោងចក្របានអោយដឹងថាសរុបនែការខូចខាតអស់ចំនួនជាង៣ម៉ឺនដុល្លាអាមេរិក។តាកែវ




