ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា វាពិតជាពិបាកសម្រាប់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះជាមួយទីក្រុងគៀវ ជាងជាមួយទីក្រុងមូស្គូ ។

លោក Trump បានលើកឡើងថា ខ្ញុំគិតថារុស្ស៊ី ត្រៀមខ្លួនហើយ។ ខ្ញុំគិតថាយើងឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ ខ្ញុំគិតថាវាប្រហែលជាងាយស្រួលជាងក្នុងការដោះស្រាយជាមួយលោក Zelensky ។ ប៉ុន្តែវាផ្ទុយស្រឡះ។
លោក បានបន្ថែមថា ប៉ុន្តែខ្ញុំគិតថាយើងនឹងនៅតែមានកិច្ចព្រមព្រៀងជាមួយភាគីទាំង ២ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងសម្រេចវា ។
លោក Trump បានសរសេរនៅលើទំព័រ Truth Social កាលពីថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់លោក Zelensky ដែលអ៊ុយក្រែននឹងមិនទទួលស្គាល់ Crimea ជារបស់រុស្ស៊ី នោះវាមិនល្អដល់ការចរចាទេ៕

ដោយ៖ ពេជ្រ