កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមមន្ត្រីក្រុងគៀវ មានការព្រួយបារម្ភថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដោយសារតែការបរាជ័យនៃកិច្ចពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពនៃវិបត្តិនេះ។

យោងតាម WSJ ដដែល បានឲ្យដឹងថា មន្ត្រីអ៊ុយក្រែន ព្រួយបារម្ភថា លោក Trump ដែលតែងតែមិនចូលចិត្តលោក Zelensky អាចនឹងបន្ទោសទីក្រុងគៀវ ចំពោះការបែកបាក់ក្នុងកិច្ចពិភាក្សា និងបដិសេធមិនផ្តល់ជំនួយយោធាបន្ថែមទៀត។
ទោះជាយ៉ាងណា មេដឹកនាំអាមេរិក លោក Trump ធ្លាប់និយាយហើយថា ពាក្យសម្ដីរបស់លោក Zelensky ដែលមិនទទួលស្គាល់គ្រីមៀជារបស់រុស្ស៊ីនោះ នឹងបង្កគ្រោះថ្នាក់ដល់ការចរចាលើការដោះស្រាយជម្លោះដោយសន្តិវិធី ៕

ដោយ៖ ពេជ្រ