តម្លៃ​ប្រេងសាំង​ ឡើង​ថ្លៃវិញបន្តិច​ នៅថ្ងៃនេះ

តម្លៃប្រេងសាំង បានកើនឡើង នៅថ្ងៃអង្គារនេះ ខណការព្រួយបារម្ភនៅតែបន្តកើតមានចំពោះបញ្ហាសេដ្ឋកិច្ចពីពន្ធគយ និងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកដែលអាចបន្ថយតម្រូវការប្រេងឥន្ធនៈ។

 ប្រេងឆៅ Brent បានកើនឡើង ៥១ សេន ឬ ០.៨ ភាគរយ ដល់ ៦៦.៧៧ ក្នុងមួយបារ៉ែល ខណប្រេងឆៅ West Texas Intermediate របស់អាមេរិកមានតម្លៃ ៦៣.៥៩ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥១ សេន ឬ ០.៨ ភាគរយ។

 ប្រេងទាំង ២ បានធ្លាក់ចុះជាង ២ ភាគរយ កាលពីថ្ងៃចន្ទ ដោយសារវឌ្ឍនភាពក្នុងកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជួយបន្ធូរបន្ថយកង្វល់នៃការផ្គត់ផ្គង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment