គ្រូ​​ស្វាយរៀង​ ​​ស្នើ​សុំ​លើក​ការ​ប្រកួត​មួយ​ចំនួន​ ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

​លោក Pep Munoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បាន​ស្នើ​សុំ​លើក​ការ​ប្រកួត​មួយ​ចំនួន​ ដើម្បី​ឱ្យ​កីឡា​ករ​បាន​សម្រាក​និង​ដើម្បី​រៀបចំ​មុន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់ ​AFC Challenge League ជា​មួយ​ក្រុម FK Arkadag នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥មកដល់។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងបែបនេះនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥​ ដោយលោក​សង្ឃឹមគណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​យោគ​យល់ និង​ផ្តល់​ពេល​វេលា​សមរម្យ​សម្រាប់​ត្រៀម​ខ្លួននេះ។

លោក​បានបន្តថា ៖«ដោយសារ​​យើង​ទើប​តែដឹង​មាន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ពីព្រោះ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទើប​យើង​ដឹង​ថា យើង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់ សង្ឃឹម​ថា ក្រុមផ្សេង​ និង CPL យោគ​យល់ និង​លើក​​ការ​ប្រកួត។ យើង​ចង់​មាន​ពេល​វេលាសមរម្យ​ក្នុង​ការ​ត្រៀម​ខ្លួន ដូច្នេះ​សង្ឃឹម​ថា​ ពួក​គាត់​លើក​ការ​ប្រកួត​សម្រាប់​​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​»៕

​​

Written by 

Related posts

Leave a Comment