ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Amad Diallo បានចុះកុងត្រាថ្មីរយៈពេល 5 ឆ្នាំកន្លះ រហូតដល់ខែមិថុនា ឆ្នាំ ២០៣០។
កិច្ចព្រមព្រៀងពីមុនរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ទោះបីជាក្លឹបមានជម្រើសក្នុងការបង្កើតលក្ខខណ្ឌបន្ថែមរយៈពេល ១២ ខែទៀតក៏ដោយ។
ប៉ុន្តែ United បានជ្រើសរើសប្រគល់លក្ខខណ្ឌថ្មីទៅឱ្យកីឡាករអន្តរជាតិកូតឌីវ័រ ដែលបានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ ដងក្នុងរដូវកាលនេះ។
យ៉ាងណាមិញក្រោយចុះកុងត្រា Diallo បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ។ ខ្ញុំមានពេលវេលាមិនគួរឱ្យជឿជាមួយក្លឹបនេះរួចហើយ ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវមក” ។ “ខ្ញុំមានមហិច្ឆតាដ៏ធំនៅក្នុងការប្រកួតនេះ ហើយខ្ញុំចង់សម្រេចបានប្រវត្តិសាស្ត្រនៅ Manchester United ៕