ក្រសួងការបរទេស បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីចិននៅកម្ពុជា                  

ក្រសួងការបរទេសកម្ពុជាបានបង្ហាញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីន​ពីង ប្រធានាធិបតីចិន នៅលើដីកម្ពុជា ខណដែលដំណើរទស្សនកិច្ចនោះមានសារសំខាន់ខ្លាំងណាស់សម្រាប់កិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងកម្ពុជា-ចិន ក្នុងការពូនជ្រុំចំណងសាមគ្គីភាព ដ៏រឹងមាំក្នុងនាមជាមិត្តដែកថែប។

ក្រសួងការបរទេសបានបង្ហាញឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង បានចូលថ្វាយបង្គំ គាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

លោកប្រធានាធិបតីចិន ក៏បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានជួបពិភាក្សាការងារជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

 ក្រសួងការបរទេសកម្ពុជា បានហៅដំណើរទស្សនកិច្ចរបស់​លោក​ប្រធា​នាធិបតីចិន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់។ ដំណើរ​ទស្សនកិច្ចនេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការ​ប្តេជ្ញាចិត្តឥត ងាករចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ​-​ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។

  ដំណើរទស្សនកិច្ចនេះ ក៏បានបន្ថែមសន្ទុះថ្មីដល់ការកសាង​សហ​គមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍​នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការ​ធានាការអនុវត្ត​ប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង​ពេជ្រ និងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេក​វិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។

ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននាពេលនេះ, កម្ពុជា និងចិន បានពិភាក្សាគ្នាលើបញ្ហាជាច្រើនរួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, សន្តិសុខមនុស្សជាតិ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

  ខាងក្រោមនេះជាលទ្ធផលទាំងស្រុងនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជា៖

Written by 

Related posts

Leave a Comment