ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា លោកមិនសប្បាយចិត្តនឹងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ក្នុងវិធីដែលលោកកំពុងដោះស្រាយជម្លោះជាមួយរុស្ស៊ីនោះទេ។

ក្នុងអំឡុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោកGiorgia Meloni នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មានបានសួរថា តើ Trump ចាត់ទុកលោក Zelensky ជាអ្នកទទួលខុសត្រូវចំពោះជម្លោះជាមួយរុស្ស៊ីនោះដែរទេ។
លោក Trump បានឆ្លើយតបថា “ ខ្ញុំមិនទទួលខុសត្រូវចំពោះZelensky ទេ ប៉ុន្តែខ្ញុំពិតជាមិនរំភើបជាមួយនឹងការពិតដែលថាសង្រ្គាមបានចាប់ផ្តើម។ អ៊ីចឹងខ្ញុំមិនសប្បាយចិត្តជាមួយគាត់ទេ ហើយខ្ញុំក៏មិនសប្បាយចិត្តនឹងអ្នកណាដែលពាក់ព័ន្ធដែរ”។
លោក Trump បានបន្តថា រុស្ស៊ីមានកម្លាំងយោធាធំជាងអ៊ុយក្រែន។ ប្រសិនបើអ្នកឆ្លាត អ្នកមិនចូលរួមក្នុងសង្គ្រាមទេ… ខ្ញុំមិនបន្ទោសគាត់ទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងនិយាយគឺថា ខ្ញុំមិននិយាយថាគាត់ធ្វើការងារដ៏អស្ចារ្យបំផុតទេ?
លោក Trump បានអះអាងជាថ្មីម្តងទៀតថា ជម្លោះនឹងមិនកើតឡើងក្រោមការឃ្លាំមើលរបស់លោកឡើយ ហើយបានបន្ទោសអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden អតីតប្រធានាធិបតី។
ទោះបីជាលោក Trump ធ្លាប់បានរិះគន់រុស្ស៊ីម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែគាត់បានប្រកែកម្តងហើយម្តងទៀតដែរថា Zelensky បរាជ័យក្នុងការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកក៏បាននិយាយកាលពីថ្ងៃចន្ទថា “អ្នកមិនអាចចាប់ផ្តើមសង្រ្គាមជាមួយនរណាម្នាក់ដែលមានកម្លាំងធំជាងអ្នក ២០ ដងនោះទេ ហើយបន្ទាប់មកអ្នកក៏សង្ឃឹមថានឹងមនុស្សផ្តល់ឱ្យអ្នកនូវមីស៊ីលមួយចំនួន នោះជាការគិតខុស។
គួររំលឹកថា ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរការពិភាក្សាដ៏ក្តៅគគុកនៅឯសេតវិមានកាលពីខែកុម្ភៈ លោក Trump និងអនុប្រធានាធិបតី J.D. Vance បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាជាមនុស្សមិនដឹងគុណចំពោះជំនួយរបស់អាមេរិក និងកំពង់លេងល្បែងជាមួយសង្គ្រាមលោកលើកទី 3 ដោយពិតប្រាកដ។
ប្រធានាធិបតីអាមេរិក និងអ្នកចរចារបស់គាត់ បាននិយាយថា ពួកគេមានបំណងធ្វើបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែន។ Trump ថែមទាំងបានបដិសេធមិនផ្តល់ការធានាសន្តិសុខជាក់លាក់ដល់ Kiev នោះទេ។
លោក Vance បាននិយាយនៅសប្តាហ៍នេះថា ការអះអាងរបស់ Zelensky ដែលថារដ្ឋបាល Trump កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន វាគ្រាន់តែជារឿងនិទានរឿងរបស់រុស្ស៊ីប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ