សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ

ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ខែមេសាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិនបានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ។ ក្រោមការយកចិត្តទុកដាក់និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិនបានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដម ស៊ី ជិនពីង ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត»ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា ។

សម្តេចតេជោបានសង្ឃឹមថា កម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាពនិងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅដែលពិភពលោកកំពុងប្រឈម ។

សម្ដេចតេជោក៏បានបន្ថែមថា ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនគឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនដែលមាន”វិទ្យុមិត្តភាពកម្ពុជា-ចិន”ជាតំណាងដែលសហការដំណើរការដោយវិទ្យុជាតិកម្ពុជានិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានលទ្ធផលជាផ្លែផ្កា ។ សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។

កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មីនិងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិនិងទស្សនៈប្រវត្តិសាស្ត្រទូទៅនិងទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់ឯកឧត្តមប្រធានរដ្ឋចិន Xi Jinping ៕

Written by 

Related posts

Leave a Comment