តបតាមការស្នើសុំរបស់លោកគ្រូបង្គោល KIM SANG-SIK តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឯកភាពក្នុងការបញ្ជូនកីឡាករ ០២នាក់ មានកីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ។
