នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងបរទេសទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ សរុបចំនួន១៦,៣៥៩នាក់ ក្នុងនោះរួមមាន៖
– រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន៣,៦៨១នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៣,៦២០នាក់ ភ្ញៀវបរទេស ចំនួន៦១នាក់
- ភ្ញៀវចូលទស្សនាសសរមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារសរុប ១៨៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១៧៩នាក់ ភ្ញៀវបរទេសចំនួន៤នាក់
– រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវសរុបចំនួន ១២,៤៩៥នាក់ ក្នុងនោះទេសចរជាតិសរុប១២,៤១៧នាក់ ភ្ញៀវបរទេសចំនួន៧៨នាក់៕




