លោក ពូ ទីន ជួបជាមួយអតីតចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវចាប់ខ្លួនដោយហាម៉ាស់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយគ្រួសារអ៊ីស្រាអែល-រុស្ស៊ី ដែលត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា។  លោកក៏បានពិភាក្សាជាមួយលោក Alexander (Sasha) Troufanov ខណដែលម្តាយរបស់គាត់ឈ្មោះ Elena និងគូដណ្តឹងឈ្មោះ Sapir Cohen នៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធផងដែរ។

លោក Troufanovs បានធ្វើអន្តោប្រវេសន៍ទៅអ៊ីស្រាអែលពីប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាសបានចាប់ពង្រត់លោក Alexander, Elena និង Sapir ពីតំបន់គីបប៊ូស នីរអូហ្ស។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់ពង្រត់ជីដូនរបស់ Troufanov គឺលោកស្រី Irena Tati ផងដែរ។  ចំណែកឪពុករបស់គាត់ឈ្មោះ Vitaly Troufanov ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។

 ទាំង ម្តាយ ជីដូន និងគូដណ្តឹងរបស់លោក Troufanov ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ចំណែកលោក Troufanov ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីចំណាយពេល ៤៩៨ថ្ងៃក្នុងការជាប់ឃុំ។

លោកពូទីនបានលើកទ្បើងថាលោកចង់ឃើញចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់បានត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​ដែល​អ្នក​ស្ថិត​ក្នុង​ពេល​នេះ​នឹង​ត្រូវ​បាន​ដោះលែង​”។ លោកក៏​បាន​បន្ថែម​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​អ្នក​នៅ​ទី​នេះ ហើយ​​ជូនពរ​អ្នក​ឲ្យ​បានជួបតែសេចក្តីសុខ​”។

 យោងតាមលោកពូទីន Troufanovs ត្រូវបានដោះលែងដោយសារតែ “រុស្ស៊ីរក្សាទំនាក់ទំនងដ៏យូរអង្វែងជាមួយប្រជាជនប៉ាឡេស្ទីន ក៏ដូចជាតំណាង និងអង្គការរបស់ពួកគេ”។

លោក Alexander Troufanov ក៏បានស្នើឱ្យលោក Putin បន្តកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីធ្វើជាឈ្មួញកណ្តាលការដោះលែងជនជាតិអ៊ីស្រាអែលដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ គាត់បាននិយាយថា “ខ្ញុំដឹងថាអ្នកបានធ្វើច្រើនដើម្បីឱ្យពួកគេមានសេរីភាព និងសប្បាយរីករាយ ដូចខ្ញុំសព្វថ្ងៃនេះ ដែលអង្គុយជាមួយគ្រួសាររបស់ខ្ញុំ។ នោះមានន័យថាខ្ញុំពិតជាអស្ចារ្យណាស់”។ ខណនោះលោក ពូ ទីន​ បាន​ឆ្លើយ​ថា “យើង​នឹង​ធ្វើប្រាកដ​ណាស់”។

យោងតាម ​​AP យ៉ាងហោចណាស់ចំណាប់ខ្មាំង ៥៩ នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ទោះបីជាមន្ត្រីអ៊ីស្រាអែលជឿថាតិចជាងពាក់កណ្តាលនៃពួកគេនៅរស់ក៏ដោយ។

ចំណែកអ៊ីស្រាអែលក៏​បាន​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស និង​ប្រតិបត្តិការ​ជើង​គោក​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​ខែ​មុន បន្ទាប់​ពី​ភាគី​ទាំង​ពីរ​មិន​បាន​យល់​ព្រម​លើ​ការ​អនុវត្ត​ដំណាក់​កាល​ទី​ពីរ​នៃ​បទ​ឈប់​បាញ់​អន្តរ​ជាតិ៕

Written by 

Related posts

Leave a Comment