ថ្លែងក្នុងសន្និសិទកាសែតមុនការប្រកួតលោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា«ខ្ញុំរីករាយដែលបានមកដល់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូង សម្រាប់ការប្រកួតជាមួយក្លឹប Madura United គឺជាការប្រកួតដ៏តានតឹងបំផុត និងលំបាកជាងការប្រកួតមុន ពីព្រោះពួកគេគឺត្រូវការគ្រាប់បញ្ចូលទី និងលេងទល់ជាមួយក្រុមដែលល្អ ដូច្នេះយើងត្រូវតែពង្រឹងស្មារតីឱ្យបានខ្ពស់ ទម្រង់លេងឱ្យបានខ្លាំងសម្រាប់ការប្រកួតមួយនេះ ហើយព្យាយាមយកឈ្នះការប្រកួតមួយនេះ ដើម្បីសាងប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមនិងអ្នកគាំទ្រ ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ មួយវិញទៀតទីលានប្រកួតថ្ងៃនេះគឺល្អ យើងនិងព្យាយាមធ្វើឱ្យអ្នកគាំទ្ររីករាយជាមួយការប្រកួតមួយនេះ»។
