ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្នុងទីក្រុងញូវយ៉ក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា មនុស្សយ៉ាងហោចណាស់៦នាក់ត្រូវបានសម្លាប់។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកនិយាយថា ការធ្លាក់យន្តហោះនេះបានកើតឡើងនៅជិតទីក្រុង Manhattan កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តីអាជ្ញាធរដែលនិយាយថាមនុស្សទាំង ៦ នាក់នៅលើយន្តហោះបានស្លាប់។ សារព័ត៌មាន ABC បានរាយការណ៍ដែរថា ជនរងគ្រោះបីនាក់ជាកុមារដែលមកលេងមកពីប្រទេសអេស្ប៉ាញ។ របាយការណ៍ក៏បានដកស្រង់សម្តីសាក្សីម្នាក់ដែលនិយាយថាឧទ្ធម្ភាគចក្របានបំបែកជាពីរ ហើយរ៉ូទ័រមួយត្រូវបានផ្លុំចេញ។
ឧទ្ធម្ភាគចក្រជាច្រើនដឹកភ្ញៀវទេសចរ និងអ្នកជំនួញនៅជុំវិញតំបន់នោះ៕

ដោយ៖ ពេជ្រ